ច្បាលវេប/វេបប្រូស៊ែរ
Khmerច្បាលវេប/វេបប្រូស៊ែរ
EnglishWeb Browser
FrenchNavigateur web
Definition (និយមន័យ)
សុសវែរអនុវត្តសម្រាប់កិច្ចស្នូលទៅប្រើប្រាស់វេបសាយ (Website)។ នៅពេលអ្នកប្រើប្រាស់ស្នើសុំទៅទំព័រវេបសាយចេញពីវេបសាយជាក់លាក់ណាមួយ ពេលនោះ កម្មវិធីរុករក (Browser) រកបានមកវិញនូវឯកសារចេញពីសេវូបករណ៍វេប (Web Server) រួចហើយបង្ហាញទំព័រ (Page) នោះនៅលើកញ្ចក់ទស្សន៍របស់អ្នកប្រើប្រាស់ដែលស្នើសុំនោះ។ Google Chrome, Microsoft Edge, Mozilla Firefox, Safari ជាឧទាហរណ៍នៃច្បាលវេប។
Source: MPTC Digital Terminology Lexicon 2025 — official PDF