Khmer · English · French #155

វ៉ាយប័រ

Khmerវ៉ាយប័រ
EnglishViber
FrenchViber

Definition (និយមន័យ)

សុសវែរអនុវត្តនៃក្រុមហ៊ុនពហុជនជាតិននៃប្រទេសជប៉ុន ដែលបានបង្កើតឡើងដោយលោក Talmon Marco និងលោក Igor Magazinnik ក្នុងឆ្នាំ២០១០ នៅទីក្រុងតែលអាវីវ (Tel Aviv) ប្រទេសអ៊ីស្រាអែល មានមុខងារឱ្យអ្នកប្រើប្រាស់អាចផ្លាស់ប្តូរសារជារូបភាព វីដេអូ និងភ្ជាប់ការសន្ទនាផ្ទាល់ទៅ ទូរសព្ទអចល័តឬចល័តតាមរយៈកម្មវិធីវ៉ាយប័រ។ សុសវែរអនុវត្តនេះអាចដំណើការបានលើប្រព័ន្ធប្រតិបត្តិការអាន់ដ្រយ (Android) អាយអូអេស (iOS) វីនដូ (Windows) ម៉ាក់អូអេស (macOS) ថ្នាលលីនុច (Linux platforms)។

Source: MPTC Digital Terminology Lexicon 2025 — official PDF