ជំនាន់ទីបី (ជ៣)
Khmerជំនាន់ទីបី (ជ៣)
EnglishThird-Generation (3G)
FrenchTroisième génération (3G)
Definition (និយមន័យ)
បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តឌីជីថលវិវឌ្ឍចេញពីជំនាន់ទីពីរ (ជ២) ដែលអាចអនុញ្ញាត ឱ្យទូរសព្ទចល័តឬឧបករណ៍ចល័តប្រើប្រាស់សេវាសន្ទនាជាសំឡេងនិងរូបភាព សេវាសារខ្លី (SMS) សេវាសារពហុមេឌា (MMS) ទិន្នន័យ និងឈ្នូលអ៊ុនធឺណិតល្បឿនលឿន។ បច្ចេកវិទ្យា ទូរសព្ទចល័តជំនាន់ទីបី (ជ៣) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការ អាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ២០០០ តាមស្តង់ដាកំណត់ដោយសហភាព ទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU)។ ជ៣ មកពីពាក្យ ជំនាន់ទីបី ដែលប្រែមកពីពាក្យភាសាអង់គ្លេស Third Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 3G ។
Source: MPTC Digital Terminology Lexicon 2025 — official PDF