ញាណូបករណ៍
Khmerញាណូបករណ៍
EnglishSensor
FrenchCapteur
Definition (និយមន័យ)
បរិធានចាប់សញ្ញានិងឆ្លើយតបទៅនឹងរំញោចនៃអ្វីៗដែលឆ្លងកាត់ដែនរបស់វា រួមទាំង ការផ្លាស់ប្តូរនៅក្នុងបរិស្ថាន ជាអាទិ៍ សីតុណ្ហភាព ពន្លឺ សម្ពាធ ចលនា សំឡេង សំណើម ឬសមាសធាតុគីមី ដោយបំប្លែងសញ្ញារូបវន្តទាំងនេះទៅជាថាមពលអគ្គិសនីដែលអាច មើលឃើញ វាស់វែង ត្រួតពិនិត្យ ឬកត់ត្រាបាន។ ញាណូបករណ៍ មានជាអាទិ៍៖ ១- បរិធានចាប់សញ្ញាចលនាដែលបើកភ្លើងដោយស្វ័យប្រវត្តិនៅពេលនរណាម្នាក់ ដើរឆ្លងកាត់ឧបករណ៍នោះ។ ២- បរិធានចាប់សញ្ញាសីតុណ្ហភាពនៅក្នុងបន្ទប់ដោយកែតម្រូវសីតុណ្ហភាពម៉ាស៊ីន ត្រជាក់ដោយស្វ័យប្រវត្តិ។ ៣- បរិធានវាស់កម្រិតជាតិពុលក្នុងបរិយាកាស។ ៤- បរិធានវាស់ជាតិអាល់កុល បរិធានស្ទង់កម្ពស់ទឹកជំនន់ បរិធានចាប់សញ្ញាដ្រូន។
Source: MPTC Digital Terminology Lexicon 2025 — official PDF