Khmer · English · French #45

ជំនាន់ទីពីរ (ជ២)

Khmerជំនាន់ទីពីរ (ជ២)
EnglishSecond-Generation (2G)
FrenchDeuxième génération (2G)

Definition (និយមន័យ)

បរិវត្តកម្មនៃបច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តពីអាណាឡូកទៅឌីជីថល។ បច្ចេកវិទ្យាទូរសព្ទ ចល័តជំនាន់ទីពីរ (ជ២) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្ម ជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ១៩៩០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍ អន្តរជាតិ (International Telecommunication Union-ITU) និងអាចអនុញ្ញាត ឱ្យទូរសព្ទចល័តមិនត្រឹមតែប្រើប្រាស់សេវាសន្ទនាជាសំឡេងប៉ុណ្ណោះទេ តែថែមទាំងផ្តល់ លទ្ធភាពឆ្នូលទៅប្រើប្រាស់អ៊ីនធឺណិត (Internet Access) ក្នុងល្បឿនកម្រិតទាប និង សេវាសារខ្លី (SMS) ទៀតផង។ ជ២ មកពីពាក្យជំនាន់ទីពីរ ដែលប្រែមកពីពាក្យភាសា អង់គ្លេស Second Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 2G ។

Source: MPTC Digital Terminology Lexicon 2025 — official PDF