Khmer · English · French #202

ឡាញ

Khmerឡាញ
EnglishLine
FrenchLine

Definition (និយមន័យ)

សុសវែរអនុវត្តដែលបង្កើតឡើងដោយសាជីវកម្មអ៊ិនអេចអ៊ិន (NHN Corporation) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃសាជីវកម្មណា (Naver Corporation) នៃប្រទេសជប៉ុនមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំ២០០០ មានមុខងារឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរអត្ថបទ រូបភាព វីដេអូ អូឌីយោ (Audio) ដំណើរការការសន្ទនាសេវាសំឡេងលើអ៊ីនធឺណិត (VoIP) និងសន្និសីទវីដេអូ។ ជាមួយនេះក៏ជាថ្នាលផ្តល់សេវានានាដូចជាកាបូបប្រាក់ឌីជីថល (Digital Wallets) ជាការទូទាត់ឡាញ (Line Pay) លំហូរព័ត៌មានជាឡាញថ្ងៃនេះ (LINE Today) វីដេអូតាមតម្រូវការជាទូរទស្សន៍ឡាញ (LineTV) និងការចែកចាយរឿងកំប្លែងឌីជីថលដូចជាឡាញម៉ាំងហ្គា (Line Manga) និងឡាញវេបជូន (Line Webtoon)។

Source: MPTC Digital Terminology Lexicon 2025 — official PDF