ផ្នែករឹង/ហាដវែរ
Khmerផ្នែករឹង/ហាដវែរ
EnglishHardware
FrenchMatériel
Definition (និយមន័យ)
រចនាសម្ព័ន្ធរូបវន្តអេឡិចត្រូនិក អេឡិចត្រូមេកានិក ឧបករណ៍បង្គំឬគ្រឿងបង្គំអេឡិចត្រូនិកដែលអាចដំឡើងនិងបញ្ចូលផ្នែកទន់ ហើយមានមុខងារគោលជាក់លាក់ ជាអាទិ៍ ធាតុចូល (Input) ធាតុចេញ (Output) ការផ្ទុក (Storage) គមនាគមន៍ (Communication) កិច្ចដំណើរការ (Processing) និងមានមុខងារផ្សេងៗទៀត ក្នុងវិស័យទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អគ្គិសនី អេឡិចត្រូនិក និងឌីជីថល។ ឧបករណ៍កុំព្យូទ័រនិងគ្រឿងបង្គំរបស់វា ជាអាទិ៍ ក្តារមេ (motherboard) ឧបករណ៍អង្ងចងចាំ ឧបករណ៍ផ្ទុក បោះពុម្ព ក្តារចុច កណ្តុរ កញ្ចក់ទស្សន៍ ថាសរឹង អង្គដំណើរការកណ្តាល (Central Processing Unit-CPU) ម៉ូដឹម (Modem) ឧបករណ៍ចង្អុលផ្លូវ (Router) ឧបករណ៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍និងគ្រឿងបង្គំរបស់វា និងឧបករណ៍ បណ្តាញបង្គំដទៃទៀត ជាឧទាហរណ៍នៃផ្នែករឹង។
Source: MPTC Digital Terminology Lexicon 2025 — official PDF