Khmer · English · French #47

ជំនាន់ទីបួន (ជ៤)

Khmerជំនាន់ទីបួន (ជ៤)
EnglishFourth-Generation (4G)
FrenchQuatrième génération (4G)

Definition (និយមន័យ)

បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តឌីជីថលវិវឌ្ឍចេញពីជំនាន់ទីបី (ជ៣) ដែលអាចអនុញ្ញាត ឱ្យទូរសព្ទចល័តឬឧបករណ៍ចល័តប្រើប្រាស់សេវាសន្ទនាជាសំឡេងនិងរូបភាព សេវាសារខ្លី (SMS) សេវាសារពហុមេឌា (MMS) ទិន្នន័យ ជាអាទិ៍ ឆ្នូលវេប (Web Access) ទូរសព្ទ ពិធីសារអ៊ុនធឺណិតឬទូរសព្ទអាយភី (IP Telephony) លេងល្បែងកំសាន្ត (Gaming) ទូរទស្សន៍ចល័តច្បាស់ល្អ (HD Mobile Television) សន្និសីទវីដេអូ ទូរទស្សន៍វិមាត្របី (វ៣) កិច្ចកុំព្យូទ័រពពក (Cloud Computing) និងឈ្នូលអ៊ុនធឺណិតបង់ទូលាយឬប្រិដប៊ែន (Broadband Internet Access)។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីបួន (ជ៤) ជាបច្ចេកវិទ្យា ទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្មជាផ្លូវការ និងប្រើប្រាស់ក្នុងបណ្តា ឆ្នាំ២០១០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union-ITU)។ ជ៤ មកពីពាក្យ ជំនាន់ទីបួន ដែលប្រែមកពីពាក្យភាសាអង់គ្លេស Fourth Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 4G ។ វ៣ មកពីពាក្យ វិមាត្របី ដែលប្រែមកពីពាក្យ ភាសាអង់គ្លេស Three Dimension ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 3D ។

Source: MPTC Digital Terminology Lexicon 2025 — official PDF