ជំនាន់ទីមួយ (ជ១)
Khmerជំនាន់ទីមួយ (ជ១)
EnglishFirst-Generation (1G)
FrenchPremière génération (1G)
Definition (និយមន័យ)
បច្ចេកវិទ្យាទូរគមនាគមន៍អាណាឡូក ដែលត្រូវបានបង្កើតជាប្រព័ន្ធទូរសព្ទចល័ត ដំបូងគេ ហើយផ្តល់សេវាសន្ទនាត្រឹមតែជាសំឡេងប៉ុណ្ណោះ។ បច្ចេកវិទ្យាទូរសព្ទចល័ត ជំនាន់ទីមួយ (ជ១) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ឱ្យដំណើរការអាជីវកម្ម ជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ១៩៨០ តាមស្តង់ដាកំណត់ដោយសហភាពទូរគមនាគមន៍ អន្តរជាតិ (International Telecommunication Union-ITU)។ ជ១ មកពីពាក្យ ជំនាន់ទីមួយ ដែលប្រែមកពីពាក្យភាសាអង់គ្លេស First Generation ហើយសរសេរកាត់ ជាភាសាអង់គ្លេសថា 1G ។
Source: MPTC Digital Terminology Lexicon 2025 — official PDF