ជំនាន់ទីប្រាំ (ជ៥)
Definition (និយមន័យ)
បច្ចេកវិទ្យាប្រព័ន្ធទូរសព្ទចល័តឌីជីថលវិវឌ្ឍចេញពីជំនាន់ទីបួន (ជ៤) ដែលអាចអនុញ្ញាត ឱ្យទូរសព្ទចល័តឬឧបករណ៍ចល័តប្រើប្រាស់សេវាក្នុងប្រព័ន្ធទូរសព្ទជំនាន់ទីបួន ហើយ ថែមទាំងផ្តល់លទ្ធភាពប្រើប្រាស់សេវាអ៊ីនធឺណិតនៃវត្ថុ (Internet-នៃ-things) ម៉ាស៊ីនទៅ ម៉ាស៊ីន (Machine-to-Machine) បញ្ញាសិប្បនិម្មិត ទិន្នន័យធំ និងសេវាឌីជីថលដទៃទៀត និងឆ្នូលអ៊ីនធឺណិតល្បឿនលឿនក្នុងល្បឿនអតិបរមា សម្រាប់ការទាញយកទិន្នន័យរហូត ដល់១០ជីហ្គាប៊ីតក្នុងមួយវិនាទី និងមានភាពយឺតយ៉ាវ (Latency) តូចជាង១មីលឺវិនាទី។ បច្ចេកវិទ្យាទូរសព្ទចល័តជំនាន់ទីប្រាំ (ជ៥) ជាបច្ចេកវិទ្យាទូរសព្ទចល័តដែលត្រូវបានដាក់ ឱ្យដំណើរការអាជីវកម្មជាផ្លូវការនិងប្រើប្រាស់ក្នុងបណ្តាឆ្នាំ២០២០ តាមស្តង់ដាកំណត់ដោយ សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union- ITU)។ ជ៥ មកពីពាក្យ ជំនាន់ទីប្រាំ ដែលប្រែមកពីពាក្យភាសាអង់គ្លេស Fifth Generation ហើយសរសេរកាត់ជាភាសាអង់គ្លេសថា 5G។
Source: MPTC Digital Terminology Lexicon 2025 — official PDF