ប្រអប់ផ្ទុក
Khmerប្រអប់ផ្ទុក
EnglishDropbox
FrenchBoîte de dépôt
Definition (និយមន័យ)
សុសវែរអនុវត្តដែលដំឡើងក្នុងឧបករណ៍អេឡិចត្រូនិកឆ្លាត សម្រាប់រក្សាទុកទិន្នន័យ និងប្រតិបត្តិការ (ទាញយក កែសម្រួលបញ្ជូន) ទិន្នន័យនោះ ពីចម្ងាយ។ ប្រអប់ផ្ទុកឬកម្មវិធី អនុវត្តនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៧ ដោយលោក Drew Houston និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាជូសេត (Massachusetts Institute នៃ Technology- MIT) និង Arash Ferdowsi ជាក្រុមហ៊ុនស្អាតអាប់ (Startup Company) ហើយបច្ចុប្បន្ន កំពុងគ្រប់គ្រងនិងធ្វើប្រតិបត្តិការដោយក្រុមហ៊ុនអាមេរិកាំងឈ្មោះ Dropbox Inc., ដែលមានការិយាល័យកណ្តាលនៅសាន់ហ្វ្រាន់ស៊ីស កាលីហ្វរញ៉ា សហរដ្ឋអាមេរិក។
Source: MPTC Digital Terminology Lexicon 2025 — official PDF