Khmer · English · French #50

ឈ្មោះដែន

Khmerឈ្មោះដែន
EnglishDomain Name
FrenchNom de domaine

Definition (និយមន័យ)

នាមសម្គាល់អាសយដ្ឋានអ៊ុនធឺណិតនៃសេវូបករណ៍ ដែលផ្សំដោយនាមស្នើសុំ ក្នុងនោះ អាចជាព្យញ្ជនៈ ជាស្រៈ ជាលេខ ជាសហសញ្ញា ជាការផ្តុំរវាងព្យញ្ជនៈ ស្រៈ លេខ និង/ឬ សហសញ្ញានិងអក្សរផ្សេងទៀត ហើយបែងចែកដោយសញ្ញា (ដត់)។ ឈ្មោះដែនអាច បង្កើតឡើងដោយ៖ ក- ការប្រើប្រាស់ព្យញ្ជនៈ ស្រៈ លេខ និងសហសញ្ញានៅក្នុងតារាង ASCII ដែល ហៅកាត់ថា ឈ្មោះដែន ASCII។ ខ- ការប្រើប្រាស់ព្យញ្ជនៈ ស្រៈ លេខ និងសហសញ្ញានៃភាសាជាតិរបស់ប្រទេសណាមួយ ដែលហៅកាត់ថាឈ្មោះដែនអន្តរជាតូបនីយកម្ម (Internationalized Domain Name)។

Source: MPTC Digital Terminology Lexicon 2025 — official PDF