Khmer · English · French #145

រូបិយបណ្ណគ្រីបតូ

Khmerរូបិយបណ្ណគ្រីបតូ
EnglishCryptocurrency
FrenchCrypto-monnaie

Definition (និយមន័យ)

រូបិយបណ្ណឌីជីថលដែលមានទម្រង់ជម្រើសផ្សេងៗនៃការទូទាត់ដែលបង្កើតឡើងដោយប្រើប្រាស់ការដាក់កូដសម្ងាត់។ ការប្រើប្រាស់បច្ចេកវិទ្យាដាក់កូដសម្ងាត់ គឺជាមធ្យោបាយមួយដែលធ្វើឱ្យមុខងារនៃរូបិយបណ្ណគ្រីបតូដើរតួនាទីពីរ ពោលគឺប្រព័ន្ធរូបិយបណ្ណនិងប្រព័ន្ធគណនេយ្យទូរនិម្មិត។ ដើម្បីប្រើប្រាស់រូបិយបណ្ណគ្រីបតូ អ្នកត្រូវមានកាបូបគ្រីបតូ។ Bitcoin, Ethereum, XRP, Dogecoin, ether, Cardano, Litecoin, USD Coin, Binance Coin, Solana, Dash, Monero, Avalanche, Blockchain, Ethereum Classic ជាឧទាហរណ៍នៃរូបិយបណ្ណគ្រីបតូ។

Source: MPTC Digital Terminology Lexicon 2025 — official PDF