លេខប្រព័ន្ធស្វយ័ត
Khmerលេខប្រព័ន្ធស្វយ័ត
EnglishAutonomous System Number - ASN
FrenchNuméro de système autonome - ASN
Definition (និយមន័យ)
អក្ខរលេខដែលជាបុព្វបទនៃពិធីសារអ៊ុនធឺណិត សម្រាប់សម្គាល់អត្តសញ្ញាណបណ្តាញអ៊ុនធឺណិតប្រចាំប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតនីមួយៗ ហើយនាំផ្លូវនៃការតភ្ជាប់ជាមួយបណ្តាញដទៃទៀត។ AS132599 ជាលេខប្រព័ន្ធស្វយ័តនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ AS38235 ជាលេខប្រព័ន្ធស្វយ័តនៃអង្គរដែតាខមមុយនីខេហ្សិន AS23673 ជាលេខប្រព័ន្ធស្វយ័តនៃក្រុមហ៊ុនកូហ្ស៊ីតែល AS38901 ជាលេខប្រព័ន្ធស្វយ័តនៃក្រុមហ៊ុនអីហ្ស៊ីខម AS131207 ជាលេខប្រព័ន្ធស្វយ័តនៃក្រុមហ៊ុនស៊ីណេត AS24492 ជាលេខប្រព័ន្ធស្វយ័តនៃក្រុមហ៊ុនវ៉ាយខេមជាដើម។
Source: MPTC Digital Terminology Lexicon 2025 — official PDF