Khmer · English · French #144

យន្តការស្នូល/យន្តការអាក់សេស

Khmerយន្តការស្នូល/យន្តការអាក់សេស
EnglishAccess Mechanism
FrenchMécanisme d'accès

Definition (និយមន័យ)

របៀប វិធីសាស្ត្រ ឬមធ្យោបាយអាទិភាពក្នុងការគ្រប់គ្រងនៃការចូលប្រើប្រាស់ប្រព័ន្ធ និង/ឬបណ្តាញទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល។ យន្តការឆួលមានជាអាទិ៍៖ ១- ជីវមាត្រ (Biometrics) តាមរយៈ ម្រាមដៃ កែវភ្នែក មុខ សំឡេង ឬហ្សែន ២- អ្នកប្រើប្រាស់និងលេខសម្ងាត់ ៣- លេខអត្តសញ្ញាណបុគ្គល (Personal Identification Number-PIN) ៤- កូដការកម្ម (Encryption) ៥- យថាភូតកម្មតាមរបៀបពីរ (Two factor Authentication) គឺការចាក់សោពីរជាន់ ពោលគឺ ទីមួយ ដាក់ពាក្យសម្ងាត់ (Password) ទីពីរ ដាក់កូដសម្ងាត់ (Passcode) ដែលបញ្ជូនតាមសេវាសារខ្លីទូរសព្ទចល័ត។

Source: MPTC Digital Terminology Lexicon 2025 — official PDF