សោឆ្នូល/សោអាក់សេស
Khmerសោឆ្នូល/សោអាក់សេស
EnglishAccess Key
FrenchClé d'accès
Definition (និយមន័យ)
បរិធានពិសេស យន្តការ ឬវិធីសាស្ត្រដែលជួយសម្រួលដល់ការប្រើប្រាស់ ឧបករណ៍ឆ្លាត និង/ឬអនុញ្ញាតឱ្យចូលទៅប្រើប្រាស់សេវា ទិន្នន័យ ប្រព័ន្ធអេឡិចត្រូនិក។ Key បកថា សោ (មានទាំងមេមានទាំងកូន) នៅពេលដែលវាស្តែងពីសញ្ញាណមួយ ហើយវាមិនទៅបំពេញន័យ (Modify) ឱ្យនាមសព្ទណាមួយ ជាឧទហរណ៍ Access Key (សោឈ្នួល) Domain Key (សោដែន)។ Key បកថា គន្លឹះ (សំដៅលើកូនសោរ) នៅពេលវាមានតួនាទីជាគុណបទននាមណាមួយ។ ឧទាហរណ៍ Key Player (អ្នកមានតួនាទីគន្លឹះឬសំខាន់) Key Role (តួនាទីគន្លឹះឬសំខាន់) Key Access (ឈ្នួលគន្លឹះ)។
Source: MPTC Digital Terminology Lexicon 2025 — official PDF