Khmer · English · French #23

កូដឆ្នូល/កូដអាក់សេស

Khmerកូដឆ្នូល/កូដអាក់សេស
EnglishAccess Code
FrenchCode d'accès

Definition (និយមន័យ)

ពាក្យសម្ងាត់ឬលេខ អក្សរ និង/ឬសញ្ញាសម្រាប់ភ្ជាប់បណ្តាញទូរគមនាគមន៍ បណ្តាញ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដើម្បីទំនាក់ទំនង។ កូដឆ្នូលនៃទូរសព្ទចល័តឬអចល័ត មានជាអាទិ៍ ០១២ ០៦៩ ០៩៧ ០២៣ ០៦៦ ហើយពាក្យសម្ងាត់ដែលអាចអនុញ្ញាតឱ្យ ចូលប្រើប្រាស់កុំព្យូទ័រឬអ៊ុនធឺណិត សារអេឡិចត្រូនិក (E-mail) ជាឧទាហរណ៍នៃកូដឆ្នូល ឬកូដអាក់សេស។

Source: MPTC Digital Terminology Lexicon 2025 — official PDF